Domino's Express 1

ដូមីណូភីហ្សា Express គឺជាប្រភេទហាងថ្មីដែលត្រូវបានបង្កើតឡើងដោយផ្អែកលើការសន្យារបស់ក្រុមហ៊ុន ដែលធានាថាភីហ្សាទាំងអស់មានរសជាតិឈ្ងុយឆ្ងាញ់ ថ្មីៗ ក្ដៅៗ និងធ្វើឡើងដោយមានអនាម័យ និងស្តង់ដារ100% ។ហាងប្រភេទថ្មីនេះ ផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជនក្នុងការមកខ្ចប់ភ្លាមៗ (Easy Grab & Go) ជាមួយនឹងតម្លៃដ៏ពិសេស ហើយមានសម្រាប់តែសាខា ដូមីណូភីហ្សា Express ប៉ុណ្ណោះ។

Pizza Image

ខាល់ហ្សូនគឺជាអាហារប្រភេទថ្មី រាងពាក់កណ្ដាលរង្វង់ ដុតក្នុងឡកំដៅ 430 ដឺក្រេ ហើយប្រើប្រាស់ឈីសម៉ូហ្សារ៉េឡា 100% ដូចភីហ្សាផ្សេងៗទៀតរបស់ដូមីណូភីហ្សាដែរ។ ខាល់ហ្សូនត្រូវបានបង្កើតឡើងដើម្បីបង្ករភាពងាយស្រួលក្នុងការកាន់ពិសារ ហើយជាពិសេសងាយស្រួលក្នុងការមកខ្ចប់និងយកទៅពិសារភ្លាមៗ។ គ្រប់ម៉ាត់ទាំងអស់គឺពោរពេញដោយឈីស ទឹកស្សស និងសាច់ខាងក្នុង។ ខាល់ហ្សូនមាន២ជម្រើសរសជាតិគឺ “សាច់ក្ដាមសុទ្ធ” និង ”ហាវ៉ៃ”។

.

Pizza Image

ភីហ្សាខ្នាតយក្ស (ទំហំ15អ៊ីញ មាន12ចំណិត) មកជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ាជាប់ចិត្ត។ ភីហ្សាខ្នាតយក្សនេះ មកជាមួយនឹងរសជាតិដែលពេញនិយមបំផុតគឺ ហាវ៉ៃ។ ហើយសម្រាប់អ្នកដែលចិត្តសាច់ ភីហ្សាសាច់សុទ្ធ “Meatzza” ជាជម្រើសដែលល្អបំផុត ព្រោះមានសាច់4ប្រភេទក្នុងភីហ្សាតែមួយគឺ ភេបភើរ៉ូនី សាច់ក្រកឈីស ហេម និងសាច់ជ្រូនបីជាន់។ ភីហ្សាខ្នាតយក្សក៏មានសម្រាប់រសជាតិ ភេបភើរ៉ូនីសុទ្ធ និង ហេមសុទ្ធផងដែរ។

លើសពីនេះ ដូមីណូភីហ្សា ក៏មានភីហ្សាសម្រាប់ពិសារម្នាក់ឯង (ទំហំ6អ៊ីញ មាន4ចំណិត) មកជាមួយ រសជាតិគឺ ហាវ៉ៃ ភេបភើរ៉ូនី សាច់ក្ដាមសុទ្ធ និង ហេមសុទ្ធ ជាមួយនឹងតម្លៃកាន់តែពិសេស។

.

Pizza Image

 

ដូមីណូភីហ្សា Express ផ្សារគគីរ

ADDRESS :

ផ្ទះលេខ395 ផ្លូវជាតិលេខ1 ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល